Pages

Subscribe:

Thursday, May 26, 2016

បុរស​ជន​ជាតិ​​ចិន​​ម្នាក់​គ្រោង​បើក​សារ​មន្ទីរ​អាវ​ទ្រនាប់​ បន្ទាប់​ពី​ប្រើ​ពេល​២០​​ឆ្នាំ​ ដើរ​ប្រមូល​ទិញ​អាវ​ក្នុង​នារី​


ប្រភព​ពី​បរទេស​នា​​ពេល​ថ្មីៗ​បាន​បង្ហាញ​នូវ​​ភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​​មាន​បុរស​ម្នាក់​​ឈ្មោះ​ Chen Qingzu អាយុ​៥៦​ឆ្នាំ ជាបុគ្គ​លិក​សុខា​ភិបាល​ រស់​នៅ​ក្នុង​ទី​ក្រុង Yacheng នៃ​ប្រទេស​ចិន បាន​ចំណាយ​ពេល​២០​ឆ្នាំ ដើម្បី​ដើរ​ប្រមូល​ទិញ​អាវ​ទ្រនាប់​​បាន​ចំនួន​៥.០០០​ យក​មក​​ទុក​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ត្រៀម​បើក​ជា​សារ​មន្ទីរ​មួយ ដើម្បី​ឱ្យភ្ញៀវ​ទេស​ចរ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ។ សកម្ម​ភាព​របស់​លោក Chen ពិត​ជា​បង្ក​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​គួរ​ឱ្យ​អស់​សំណើច​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន​ដែល​បាន​ទទួល​បាន​ព័ត៌​មាន​មួយ​នេះ ។

តារាល្បីៗ បង្ហាញសារជូនពរនិង ការព្រួយបារម្ភពីអាការៈជំងឺ របស់ ពេជ្រ សោភា

ភ្នំពេញៈ នៅពេលនេះកំពុងតែ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើអាការៈជំងឺរបស់ តារាចម្រៀងប្រចាំ ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ដែលធ្វើអោយអ្នកគាំទ្រ កូនក្រុមរបស់នាង និងតារាល្បីៗ មួយចំនួនបានបង្ហាញ ការព្រួយបារម្ភ ចង់ដឹងពីសុខទុកនាង និងផ្ញើសារជូនពរ នាងជាច្រើនផងដែរ ។

Wednesday, May 25, 2016

កម្លោះ​ដាច់​ដាប​ចាប់​ក្មេង​ស្រី​អាយុ​៨ឆ្នាំ​រំលោភ​នៅ​ក្បែរ​គុម្ព​ប្ញស្សី

ខេត្ត​កំពង់ចាម ៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​រស់​នៅ​ឃុំ​ជាំ​តាម៉ៅ ស្រុក​មេមត់ វិះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​បិសាច​តណ្ហា​នៅ​ក្បែរ​គុម្ព​ប្ញស្សី​ខាង​ក្រោយ​​ខ្ទម​ចាំ​ចំការ​មួយ​ ខណៈ​​នាង​​ទៅ​បត់​ជើង​តូច​​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១ មេសា។ ការ​រួច​ផុត​ពី​ការ​ចាប់​រំលោភ​នោះ​ដោយ​សារ​​ម្តាយ​នាង​​បញ្ចាំង​ភ្លើង​ពិស​មើល​​ឃើញ​ទាន់​ ហើយ​ជន​​ជាប់​ចោទ​​ត្រូវ​​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ដេញ​ចាប់​បាន​ និង​វាយ​ឡើង​​ទ្រម​ខ្លួន​។ តាម​សេចក្តី​រាយ​ការណ៍​ពី​លោក​វរសេនីយ៍ត្រី ឯម កុសល អធិ​ការ​នគរ​បាល​ស្រុក​មេមត់ ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ផៃ ភីន អាយុ​២៦​ឆ្នាំ រស់​នៅ​ឃុំ​ជាំ​តាម៉ៅ ស្រុក​មេមត់ ត្រូវ​ឪពុក​ម្តាយ​​ក្មេង​ស្រី​រង​គ្រោះ និង​ប្រជា​កសិ​ករ​ ព្រម​ទាំង​កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ជាំ​តាម៉ៅ ចាប់​ខ្លួន​​ភ្លាម​​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​មេមត់។

តូចចិត្ត​តាម​ស្រឡាញ់​ស្រីមិន​បាន​កាត់​លិង្គ​ចោល

សារព័ត៌មាន​កេ​ន​យ៉ា​ប៉ុស្តិ៍ របស់​កេ​ន​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី​យ៉ូ​ណា​ដ គី​ម៉ូ​ថូ អាយុ​២៥​ឆ្នាំ ជនជាតិ​កេ​ន​យ៉ា រស់នៅ​តំបន់​គី​រី​ន​យ៉ា​បា ភាគ​កណ្តាល​ប្រទេស​បាន​កាត់​លិង្គ​របស់​ខ្លួន​ចោល ខណៈ​ពេល​មិត្តភក្តិ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​នា​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​នារី​ម្នាក់​មិន​ព្រម​ស្រឡាញ់​រូបគេ ។
កន្លង​មក​លោក​គី​ម៉ូ​ដូ ព្យាយាម​ប្រតិបត្តិ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​នារី​ស្រឡាញ់​ខ្លួន ប៉ុន្តែ​ត្រូវ​នារី​ជា​ច្រើន​នាក់​បដិសេធ ទើប​តូចចិត្ត ក៏​កាត់​លិង្គ​របស់​ខ្លួន​ចោល ព្រោះ​យល់​ថា​វា​គ្មាន​ប្រយោជន៍ និង​ប្រហែលជា​មិន​អាច​ប្រើប្រាស់​បាន​ទេ ។

Tuesday, May 24, 2016

ហួសចិត្ត! លោកគ្រូបង្រៀនម្នាក់ ស្រាតខោអាវ ចាប់រំលោភសិស្សស្រី នៅពីមុខគេឯង ទាំងកណ្តាលថ្ងៃចែស

ចិន៖ លោកគ្រូបង្រៀនម្នាក់ បានព្យាយាមចាប់រំលោភសិស្សស្រី នៅក្នុងសាលា ទាំងខ្លួនអាក្រាតកាត នៅពីមុខគេឯង គួរឲ្យហួសចិត្ត។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើង នៅឯវិទ្យាល័យ Taiping ស្រុក Lingshan ខេត្ត Guangxi កាលពីថ្ងៃទី២៨ កន្លងទៅថ្មីៗនេះ។

នាង​ទ្បា​រី​សារី​កែ​លម៍ នឹង​ស្រាត​រត់ បើ​អេ​ស្ប៉ា​ញ​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក

នាង​ឡា​រី​សា វី​កែ​លម៍ ជា​អ្នកគាំទ្រ​បាល់ទាត់​ពិភពលោក ដែល​សិច​ស៊ី​ជាងគេ​ក្នុង​ពេលប្រកួត​បាល់ទាត់​ពិភពលោក​ធ្លាប់​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ តាម FACEBOOK នូវ​រូបភាព​របស់​នាង ដែល​ស្ទើរតែ​ស្រាត​ទាំងស្រុង​នៅ​លើ​ទីលានបាល់ទាត់​មួយ ។ ក្នុង​រយៈពេល​ត្រឹមតែ​២​ម៉ោងក្រោយចេញផ្សាយ​រូបថត​សិច​ស៊ី​បំផុត​នេះ នាងទទួល​ការ​ធ្វើ​អត្ថាធិប្បាយ​ដល់​ទៅ​១.៣០០ពី​សំណាក់​ពួក​អ្នកគាំទ្រ​បាល់ទាត់​លើ​ពិភព លោក​ទាំងមូល ។ ពួក​អ្នក​ទាំងនេះ​ប្រាប់​នាងថា “​ចាំ​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោកឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​យើង​ទទួល​រូបនាង​” ។ នាង​ឡា​វី​សា រី​កែ​លម៍ បាន​សន្យា​រួចហើយ​ថា នាង​នឹង​ស្រាត​រត់​នៅ​តាម​ផ្លូវប្រសិនបើ​ប្រទេស​របស់​នាង​គី​អេ​ស្ប៉ា​ញ​ឈ្នះការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​អាហ្វ្រិកខាងត្បូង ៕

Monday, May 23, 2016

ប្លែកៗ! ស្រីៗនៅចិន អស់ពីបង្អួត រោមក្លៀក ឥលូវបង្អួត រោមជើងម្តង (រូបភាព)

ចិន៖ ដោយសារតែនៅប្រទេសចិន សម្បូរកម្មវិធីប្លែកៗ ដែលតម្រូវឲ្យនារីៗ មិនកោររោម នៅលើដងខ្លួន ដូចជាត្រង់ក្លៀក និងជើងមក បានធ្វើឲ្យស្រីៗទាំងអស់ យល់ថា ការទុករោមនៅលើ ដងខ្លួនបែបនេះ គឺជាភាពស្រស់ស្អាតមួយ ទោះបីជាចប់ ការប្រកួតក៏ដោយ ក៏ពួកគេ នៅតែបន្តទុក រោមនៅលើដងខ្លួនរហូត មិនកោរចេញឡើយ។