ស្កុតឡេន ៖ គួរឲ្យអាណិតដល់នារីម្នាក់ ដែលត្រូវបានក្មេងស្រីជំទង់អសីលធម៌ម្នាក់ បានវាយតប់យ៉ាងចាស់ដៃ នៅទីសាធារណៈ។
តាមរយៈវីដេអូឃ្លីបមួយ ទំនងជាថតដោយបក្សពួកជនបង្កហេតុបានធ្វើការបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់ក្មេងស្រីវ័យជំទង់ ដ៏សែនទំនើងម្នាក់ បានស្ទុះហក់ចូលវាយតប់ទៅលើនារីម្នាក់ទៀត ខណៈដែរកំពុងឈរនិយាយគ្នាសុខៗ នៅក្បែរមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Goasgow ប្រទេសស្កុតឡេន ត្រង់ចំណុចផ្លូវប្រសព្វ Argyle និង Buchanan Street ដែលគេជឿជាក់ថាអាចបណ្តាលមកពី ទាស់ពាក្យសំដីគ្នាតិចតួច ទើបបណ្តាលឲ្យមានរឿងយ៉ាងដូច្នេះកើតឡើង។
តាមរយៈ ខ្សែអាត់វីដេអូឃ្លីបនោះទៀតសោត គេសង្កេតឃើញថា ក្មេងស្រីដែលជាជនដៃដល់ បានដាល់មុខចំៗ និងចាប់បោចសក់នារីរងគ្រោះ រួមទាំងលើកជង្គង់អុកចំផ្ទៃមុខរបស់នាងថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីវីដេអូឃ្លីប បានសាយភាយពេញបណ្តាញផ្សព្វផ្សាយសង្គមរួចមក មានការចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ។ ប្រភពបានឲ្យដឹងថា បច្ចុប្បន្នប៉ូលិសនៅស្កុតឡេន កំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីមួយនេះផងដែរ៕
________________________________________________________________________________






0 comments:
Post a Comment